ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែង ដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្ត ជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមាន មុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួល ការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព សក្ដិសិទ្ធភាព និងប្រសិទ្ធភាព អ.គ.ហ. មានត្រូវការជ្រើសរើស មន្ត្រីគម្រោង ជំនួយការបច្ចេកទេស ចំនួន ៣រូប បម្រើការងារជូន នាយកដ្ឋានបច្ចេកវិទ្យា ព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេស ក.ប.ព ដែលមានមុខងារ ភារកិច្ច និងគុណវុឌ្ឍិ ដូចខាងក្រោម៖
២. មន្ត្រីផ្នែកនិម្មាបនកម្មថ្នាលកម្មវិធី- Application Platform Architecture (១រូប)
** ភារកិច្ច និងការទទួលខុសត្រូវ
• រៀបចំ និងអភិវឌ្ឍនិម្មាបនកម្មសម្រាប់ថ្នាលកម្មវិធី រួមទាំង Frameworks, មូលដ្ឋានទិន្នន័យ (Database) និងកម្មវិធីកណ្តាល (Middleware) ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទ្រទ្រង់ដល់កំណើននៃប្រតិបត្តិការ និងមុខងារ
• រៀបចំ និងពង្រឹងការអនុវត្តគោលការណ៍ណែនាំនៃការអភិវឌ្ឍកម្មវិធី, ថ្នាល និងការធ្វើសន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (API)
• រៀបចំ និងពង្រឹងថ្នាលសម្រាប់បង្កើតគេហទំព័រទៅតាមពុម្ពគំរូ (White Label Platform)
• រៀបចំ និងពង្រឹងថ្នាលសម្រាប់គ្រប់គ្រងការបង្ហោះគេហទំព័រ (Website hosting) ឬ ដែន (Domain hosting)
• ធ្វើសមាហរណកម្ម (Integration) បច្ចេកវិទ្យាថ្មីៗចូលទៅក្នុងថ្នាល, ប្រព័ន្ធចាស់(Legacy system) ទៅប្រព័ន្ធថ្មី, មូលដ្ឋានទិន្នន័យ (Database), APIs ឬសេវាកម្មភាគីទីបី (Third-party services)
• ផ្តល់ការណែនាំដែលជាឧត្តមានុវត្តន៍, ស្តង់ដានិម្មាបនកម្ម និងបច្ចេកវិទ្យាថ្មីៗ សម្រាប់អភិវឌ្ឍកម្មវិធី
• ត្រួតពិនិត្យនិងអនុវត្តស្តង់ដាសុវត្ថិភាពដែលបានកំណត់សម្រាប់ការអភិវឌ្ឍប្រព័ន្ធឬ ថ្នាលបច្ចេកវិទ្យាព័ត៌មាន
• តាមដាននិន្នាការនៃបច្ចេកវិទ្យា ស្រាវជ្រាវ ណែនាំនូវឧបករណ៍ និងបច្ចេកវិទ្យាថ្មីៗ
• រៀបចំ និងកែសម្រួលជាប្រចាំនូវឯកសារនិម្មាបនកម្មលម្អិត និងឯកសារលក្ខណៈបច្ចេកទេស
• វិភាគ និងដោះស្រាយបញ្ហាបច្ចេកទេសរបស់ប្រព័ន្ធឬថ្នាល
** លក្ខខណ្ឌជ្រើសរើស
• បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ បច្ចេកវិទ្យាព័ត៌មាន ឬជំនាញដែលពាក់ព័ន្ធ (បរិញ្ញាបត្រជាន់ខ្ពស់ត្រូវបានលើកទឹកចិត្ត)
• បទពិសោធន៍ ៥ឆ្នាំឡើងទៅក្នុងវិស័យ IT ដោយយ៉ាងហោចណាស់ ៣ឆ្នាំក្នុងនិម្មាបនកម្មកម្មវិធី ការរៀបចំថ្នាល ឬតួនាទី ប្រហាក់ប្រហែល
• មានបទពិសោធន៍ដឹកនាំគម្រោងអភិវឌ្ឍប្រព័ន្ធឬថ្នាលបច្ចេកវិទ្យាព័ត៌មាន
• មានជំនាញសរសេរកូដដែលមានលក្ខណៈស្ដង់ដា (Coding Clean, Maintainable and Scalable)
• មានចំណេះដឹងស៊ីជម្រៅលើ Tech Stack និង Architecture
• មានចំណេះដឹងអំពីការអនុវត្ត DevOps និងការប្រើប្រាស់ CI/CD pipelines
• មានចំណេះដឹងស៊ីជម្រៅលើមូលដ្ឋានទិន្នន័យ (SQL, NoSQL) និងបច្ចេកវិទ្យាកម្មវិធីកណ្តាល (middleware)
• មានចំណេះដឹងលើកែប្រែកំហុស (Debug) និង បរមភាវូបនីយកម្ម (Optimization) ប្រព័ន្ធដែលស្មុគស្មាញ
• មានជំនាញផ្នែកវិស្វកម្មកម្មវិធី (Software Engineering)
• មានជំនាញលើថ្នាលពពក (ឧ. AWS, Azure, Google Cloud)
• មានចំណេះដឹងអំពី microservices, containerization (ឧ. Docker, Kubernetes) និងការរៀបចំ API
• មានអត្តចរិតស្លូតបូត, ស្មោះត្រង់, អត់ធ្មត់, ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់បំពេញការងារ និងមានអាកប្បកិរិយាល្អ, គោរពក្រមសីលធម្មវិជ្ជាជីរៈ និងពុំធ្លាប់ជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឍិមរៀបចំរបាយការណ៍ប្រចាំថ្ងៃ, ប្រចាំសប្តាហ៍, និងប្រចាំខែ ឬដោយផ្អែកលើតម្រូវការរបស់ថ្នាក់ដឹកនាំ
• សមត្ថភាពដោះស្រាយបញ្ហា ទំនាក់ទំនង និងភាពជាអ្នកដឹកនាំ
• អាចបំពេញការងារដោយឯករាជ្យ និងជាក្រុមបានល្អ។
Job Requirements
* ឯកសាភ្ជាប់
• បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវ៖
• ប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស)
• សញ្ជាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតបញ្ជាក់បទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធនានា
• ភ្ជាប់មកជាមួយឈ្មោះអ្នកសំអាង (referees)ចំនួនពីររូប
* ការជ្រើសរើស
ការជ្រើសរើសត្រូវធ្វើឡើងតាមរយៈការធ្វើតេស្តសមត្ថភាពលើការសម្ភាសន៍ផ្ទាល់មាត់ពីគណកម្មការជ្រើសរើស។ ការជ្រើស- រើសនេះត្រូវបានបើកចំហដល់បេក្ខជន ឬបេក្ខនារីទាំងអស់មកពីគ្រប់ក្រសួងស្ថាប័ន និងសាធារណៈជន។
* ការដាក់ពាក្យស្នើសុំជ្រើសរើស
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប (CV) ដោយបញ្ជាក់ពីជំនាញ បច្ចេកទេស និងបទពិសោធន៍ ដូចដែលមានចែងខាងលើ ព្រមទាំងឯកសារពាក់ព័ន្ធតាមរយៈសារអេឡិចត្រូនិច Email: hr@pfm.gov.kh យ៉ាងយូរបំផុតថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង៥ និង ៣០នាទីល្ងាច ។ អ.គ.ហ. ទទួលពាក្យស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ។
* ព័ត៌មានបន្ថែម
សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រ http://www.pfm.gov.kh/index.php/km/job-vacancy-kh។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតាមអាស័យដ្ឋានដូចខាងក្រោម៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្ទប់ អ.គ.ហ. អគារ “ក” ជាន់ទី៣ ទូរស័ព្ទទាក់ទង : ០៨៥ ៧៧៧ ៩២០ /អ៊ីមែល: hr@pfm.gov.kh
Monthly based
Phnom Penh , Cambodia
Phnom Penh , Cambodia