ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែង ដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្ត ជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមាន មុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួល ការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព សក្ដិសិទ្ធភាព និងប្រសិទ្ធភាព អ.គ.ហ. មានត្រូវការជ្រើសរើស មន្ត្រីគម្រោង ជំនួយការបច្ចេកទេស ចំនួន ៣រូប បម្រើការងារជូន នាយកដ្ឋានបច្ចេកវិទ្យា ព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេស ក.ប.ព ដែលមានមុខងារ ភារកិច្ច និងគុណវុឌ្ឍិ ដូចខាងក្រោម៖

១. មន្ត្រីផ្នែកអភិបាលកិច្ច និងហានិភ័យបច្ចេកវិទ្យា - IT Security Governance (១រូប)
ក. ភារកិច្ច និងការទទួលខុសត្រូវ
• រៀបចំ និងអភិវឌ្ឍផែនការយុទ្ធសាស្រ្ត និងគោលនយោបាយ ពាក់ព័ន្ធនឹងផ្នែកសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន ក្នុងក្រប- ខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
• រៀបចំ ស្ដង់ដា នីតិវិធី ការណែនាំ និងការអនុវត្តមូលដ្ឋានសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន
• រៀបចំ កែលម្អ និងសម្របសម្រួលដាក់ដំណើរការ វិធានការ និងគោលការណ៍សន្តិសុខបច្ចេកវិទ្យាព័ត៌មាន
• គ្រប់គ្រង ត្រួតពិនិត្យ និងតាមដាន ផ្តល់គោលការណ៍ណែនំា និងផ្សព្វផ្សាយពីហានិភ័យបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល នានា ក្នុងក្របខណ្ឌរួមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
• រៀបចំផែនការសង្គ្រោះមហន្តរាយ និងផែនការរក្សានិរន្តរភាពរបស់មជ្ឈមណ្ឌលទិន្នន័យនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
• គ្រប់គ្រង ត្រួតពិនិត្យ និងតាមដាន ផ្តល់គោលការណ៍ណែនំា និងផ្សព្វផ្សាយពីហានិភ័យបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល នានា ក្នុងក្របខណ្ឌរួមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
• គ្រប់គ្រង និងត្រួតពិនិត្យ ប្រតិបត្តិការសន្តិសុខបច្ចេកវិទ្យាព័ត៌មាន និងទប់ស្កាត់ការវាយប្រហារតាមបច្ចេកវិទ្យាព័ត៌មានជាយថាហេតុនានា
• ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានដល់មន្រ្តីក្រោមឱវាទក្រសួង/ស្ថាប័ន
• ប្រឹក្សាយោបល់ គាំទ្រ និងផ្តល់ធាតុចូលពីតម្រូវការផ្នែកសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន
• ចុះបំពេញបេសកកម្មទៅតាមបណ្ដារាជធានី-ខេត្តតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ

ខ.លក្ខខណ្ឌជ្រើសរើស
• ត្រូវមានបរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាព័ត៌មាន ឬសញ្ញាបត្រដែលមានតម្លៃស្មើ
• ផ្តល់អាទិភាពចំពោះអ្នកដែលមាន សញ្ញាបត្រក្របខណ្ឌទូទៅមួយចំនួនរួមមាន COBIT, ITIL, ឬ ISO/IEC 27001
• អាចបំពេញការងារដោយឯករាជ្យ និងជាក្រុមបានល្អ (Team Work)
• មានបទពិសោធន៍ការងារទាក់ទងនឹងសន្តិសុខបច្ចេកវិទ្យា យ៉ាងតិច ២ឆ្នាំ
• មានចំណេះដឹងពាក់ព័ន្ធនឹងការរៀបចំ និងអនុវត្តផ្នែកអភិបាលកិច្ច និងហានិភ័យបច្ចេកវិទ្យាព័ត៌មាន
• មានចំណេះដឹងភាសាអង់គ្លេសច្បាស់លាស់ ចេះនិយាយ សរសេរ និងអាន
• មានអត្តចរិតស្លូតបូត, ស្មោះត្រង់, អត់ធ្មត់, ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់បំពេញការងារ និងមានអាកប្ប-កិរិយាល្អ, គោរពក្រមសីលធម៌វិជ្ជាជីវៈ និងពុំធ្លាប់ជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឍិរៀបចំរបាយការណ៍ប្រចាំថ្ងៃ, ប្រចាំសប្តាហ៍, និងប្រចាំខែ ឬដោយផ្អែកលើតម្រូវការរបស់ថ្នាក់ដឹកនាំ
• មានឆន្ទៈក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការកសាង និងអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងមានមនសិកាក្នុងការបម្រើការងារជូនរដ្ឋបានយូរអង្វែង។
 

Job Requirements

* ឯកសាភ្ជាប់
• បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវ៖
• ប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស)
• សញ្ជាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតបញ្ជាក់បទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធនានា
• ភ្ជាប់មកជាមួយឈ្មោះអ្នកសំអាង (referees)ចំនួនពីររូប

* ការជ្រើសរើស
ការជ្រើសរើសត្រូវធ្វើឡើងតាមរយៈការធ្វើតេស្តសមត្ថភាពលើការសម្ភាសន៍ផ្ទាល់មាត់ពីគណកម្មការជ្រើសរើស។ ការជ្រើស- រើសនេះត្រូវបានបើកចំហដល់បេក្ខជន ឬបេក្ខនារីទាំងអស់មកពីគ្រប់ក្រសួងស្ថាប័ន និងសាធារណៈជន។

* ការដាក់ពាក្យស្នើសុំជ្រើសរើស
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប (CV) ដោយបញ្ជាក់ពីជំនាញ បច្ចេកទេស និងបទពិសោធន៍ ដូចដែលមានចែងខាងលើ ព្រមទាំងឯកសារពាក់ព័ន្ធតាមរយៈសារអេឡិចត្រូនិច Email: hr@pfm.gov.kh យ៉ាងយូរបំផុតត្រឹមថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង៥ និង ៣០នាទីល្ងាច ។ អ.គ.ហ. ទទួលពាក្យស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ។

* ព័ត៌មានបន្ថែម
សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រ http://www.pfm.gov.kh/index.php/km/job-vacancy-kh។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតាមអាស័យដ្ឋានដូចខាងក្រោម៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្ទប់ អ.គ.ហ. អគារ “ក” ជាន់ទី៣ ទូរស័ព្ទទាក់ទង : ០៨៥​ ៧៧៧ ៩២០ /អ៊ីមែល: hr@pfm.gov.kh

Salary

Negotiable

Monthly based

ទីតាំង

Phnom Penh , Cambodia

ទិដ្ឋភាពទូទៅនៃការងារ
Job Posted:
3 ថ្ងៃមុន
Job Expire:
3 សប្ដាហ៍ 5 ថ្ងៃ
Job Type
Full Time
Job Role
បច្ចេកទេសផ្នែក IT
Education
Bachelor Degree
បទពិសោធន៍
2 Years
Total Vacancies
1

Share This Job:

ទីតាំង

Phnom Penh , Cambodia