ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែង ដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្ត ជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមាន មុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួល ការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព សក្ដិសិទ្ធភាព និងប្រសិទ្ធភាព អ.គ.ហ. មានត្រូវការជ្រើសរើស មន្ត្រីគម្រោង ជំនួយការបច្ចេកទេស ចំនួន ៣រូប បម្រើការងារជូន នាយកដ្ឋានបច្ចេកវិទ្យា ព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេស ក.ប.ព ដែលមានមុខងារ ភារកិច្ច និងគុណវុឌ្ឍិ ដូចខាងក្រោម៖

៣.គ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា- System Administrator (១រូប)

** ភារកិច្ច និងការទទួលខុសត្រូវ
• ស្រាវជ្រាវ និងវិភាគរកបច្ចេកវិទ្យាថ្មីៗសម្រាប់ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធម៉ាស៊ីនមេ ឬផ្តល់យោបល់ណែនាំសម្រាប់ពង្រឹងប្រព័ន្ធម៉ាស៊ីនមេបច្ចុប្បន្ន
• រៀបចំ ស្វែងរកវិធីសាស្ដ្រ ឬឧបករណ៍ដែលអាចដោះស្រាយ ក្នុងការទប់ស្កាត់ និងពង្រឹងប្រព័ន្ធសុវត្ថិភាពម៉ាស៊ីនមេរូបវ័ន្ត និងម៉ាស៊ីនមេនិម្មិត
• រៀបចំឯកសារត្រួតពិនិត្យ និងបច្ចុប្បន្នភាពអាជ្ញាប័ណ្ណឱ្យទាន់សម័យ
• រៀបចំ អនុវត្តផែនការ និងតារាងការងារសម្រាប់តំហែទាំប្រព័ន្ធម៉ាស៊ីនមេ និងឧបករណ៍ផ្ទុកទិន្នន័យ
• ធ្វើការវិភាគ និងវាយតម្លៃផ្នែកដែលពុំទាន់មានសុវត្ថិភាពសមស្របក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ទាំងនៅលើ Software និងHardware
• ធ្វើការវាយតម្លៃហានិភ័យ និងការសាកល្បងលើប្រព័ន្ធដំណើរការទិន្នន័យ
• ធ្វើការជាមួយមន្ត្រីបច្ចេកទេសផ្សេងទៀតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
• ធ្វើការសម្រួលដំណើរការនៃប្រព័ន្ធម៉ាស៊ីនមេ និងឃ្លាំងផ្ទុកទិន្នន័យឱ្យបានរលូន
• ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ (Patches) និងកំណត់ការផ្លាស់ប្ដូរនានា នៅលើម៉ាស៊ីន Servers ក៏ដូចជាម៉ាស៊ីន Clients
• ធ្វើតំហែទាំលើម៉ាស៊ីនមេ Servers (Windows, Linux, Oracle Linux, CentOS, Ubuntu និងSolaris ជាដើម)
• បង្កើត និងអភិវឌ្ឍគោលនយោបាយប្រព័ន្ធសុវត្ថិភាព សម្រាប់ស្ថាប័ន/អង្គភាព និងអ្នកប្រើប្រាស់
• គ្រប់គ្រង និងដោះស្រាយបញ្ហាលើប្រព័ន្ធប្រតិបត្តិការ Windows Server (Active Directory, Group Policy Object, File Server និងDomain Name System etc.)
• មានចំណេះដឹងទាក់ទងទៅនឹង Virtualization, Hyper-Converged System, VMWare, Fusion-Sphere និង Anti-Virus ជាដើម
• គ្រប់គ្រង តាមដាន និងដោះស្រាយបញ្ហាលើប្រព័ន្ធអ៊ីមែល (Microsoft Exchange Server, cPanel, Email Hosting និងEmail Security Gateway etc.)
• ដោះស្រាយបញ្ហាដែលទាក់ទងបញ្ហាដំណើរការ និងសុវត្ថិភាព របស់ប្រព័ន្ធនានាក្រោមការគ្រប់គ្រងដោយនាយកដ្ឋាន
• អភិវឌ្ឍ និងធ្វើតំហែទាំជាប្រចាំលើការរក្សាទុកទិន្នន័យ (Backup and Restore Procedure)
• ចូលរួមក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនានា, ស្វែងយល់, ស្រាវជ្រាវពីនិន្នាការវិវត្តថ្មីៗនៃបច្ចេកវិទ្យាព័ត៌មានជាពិសេសពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យា និងផ្ដល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកឬមន្ត្រីជំនាញពាក់ព័ន្ធ
• បំពេញការងារផ្សេងៗទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។

** លក្ខខណ្ឌជ្រើសរើស
• មានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ ក្នុងជំនាញបច្ចេកវិទ្យាព័ត៌មាន ឬជំនាញប្រហាក់ប្រហែល
• មានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំជាមួយនឹង IT System
• មានបទពិសោធន៍ និងចំណេះដឹងជ្រៅជ្រះទៅលើការគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការម៉ាស៊ីនមេដូចជា Microsoft Windows Server, Solaris និង Linux
• មានជំនាញគ្រប់គ្រងទៅលើម៉ាស៊ីនមេ (AD, File Server, DNS,Group Policy Object, Microsoft Exchange Server, Mail Security, etc...)
• មានចំណេះដឹងផ្នែក Web Hosting
• មានចំណេះដឹងទៅលើប្រព័ន្ធផ្ទុក និងចែកចាយទិន្នន័យ (Storage)
• ផ្តល់អាទិភាពចំពោះអ្នកដែលមានវិញ្ញាបនបត្រវិជ្ជាជីវៈ ដូចជា Window Server ,Exchange Server, Linux, Ubuntus ជាដើម
• ត្រួតពិនិត្យ និងតាមដានរាល់ការផ្តល់អាជ្ញាប័ណ្ណទាន់ពេលវេលា (updating licensing)
• ពិនិត្យ ថែទាំប្រព័ន្ធផ្ទុក និងស្តារទិន្នន័យ (Backup and Recovery)
• ទ្រទ្រង់ និងដោះស្រាយបញ្ហាផ្ទាល់ ឬដោះស្រាយពីចម្ងាយ
• អាចបំពេញការងារដោយឯករាជ្យ និងជាក្រុមបានល្អ (Team Work)
• មានឆន្ទៈក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការកសាង និងអភិវឌ្ឍ វិស័យបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងមានមនសិកាក្នុងការបម្រើការងារជូនរដ្ឋបានយូរអង្វែង
• មានអត្តចរិតស្លូតបូត, ស្មោះត្រង់, អត់ធ្មត់, ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់បំពេញការងារ និងមានអាកប្បកិរិយាល្អ, គោរពក្រមសីលធម្មវិជ្ជាជីរៈ និងពុំធ្លាប់ជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឍិមរៀបចំរបាយការណ៍ប្រចាំថ្ងៃ, ប្រចាំសប្តាហ៍, និងប្រចាំខែ ឬដោយផ្អែកលើតម្រូវការរបស់ថ្នាក់ដឹកនាំ
 

Job Requirements

* ឯកសាភ្ជាប់
• បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវ៖
• ប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស)
• សញ្ជាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតបញ្ជាក់បទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធនានា
• ភ្ជាប់មកជាមួយឈ្មោះអ្នកសំអាង (referees)ចំនួនពីររូប

* ការជ្រើសរើស
ការជ្រើសរើសត្រូវធ្វើឡើងតាមរយៈការធ្វើតេស្តសមត្ថភាពលើការសម្ភាសន៍ផ្ទាល់មាត់ពីគណកម្មការជ្រើសរើស។ ការជ្រើស- រើសនេះត្រូវបានបើកចំហដល់បេក្ខជន ឬបេក្ខនារីទាំងអស់មកពីគ្រប់ក្រសួងស្ថាប័ន និងសាធារណៈជន។

* ការដាក់ពាក្យស្នើសុំជ្រើសរើស
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប (CV) ដោយបញ្ជាក់ពីជំនាញ បច្ចេកទេស និងបទពិសោធន៍ ដូចដែលមានចែងខាងលើ ព្រមទាំងឯកសារពាក់ព័ន្ធតាមរយៈសារអេឡិចត្រូនិច Email: hr@pfm.gov.kh យ៉ាងយូរបំផុតត្រឹមថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង៥ និង ៣០នាទីល្ងាច ។ អ.គ.ហ. ទទួលពាក្យស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ។

* ព័ត៌មានបន្ថែម
សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រ http://www.pfm.gov.kh/index.php/km/job-vacancy-kh។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតាមអាស័យដ្ឋានដូចខាងក្រោម៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្ទប់ អ.គ.ហ. អគារ “ក” ជាន់ទី៣ ទូរស័ព្ទទាក់ទង : ០៨៥​ ៧៧៧ ៩២០ /អ៊ីមែល: hr@pfm.gov.kh

Salary

Negotiable

Monthly based

ទីតាំង

Phnom Penh , Cambodia

ទិដ្ឋភាពទូទៅនៃការងារ
Job Posted:
3 ថ្ងៃមុន
Job Expire:
3 សប្ដាហ៍ 4 ថ្ងៃ
Job Type
Full Time
Job Role
Executive
Education
Bachelor Degree
បទពិសោធន៍
3+ Years
Total Vacancies
1

Share This Job:

ទីតាំង

Phnom Penh , Cambodia